អំឡុងការបើកបរសាកល្បងនូវរថយន្ត Ferrari F40 អតិថិជនដែលអ្នកបើកបរបានធ្វើឲ្យរថយន្តបាត់ម្ចាស់ការ បើកទៅប៉ះដងបង្គោល និងដើមឈើជាច្រើន ដែលរឿងរ៉ាវកើតឡើងក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១១៖៣០ ព្រឹក ម៉ោងក្នុងស្រុកនៅប្រទេសអូស្ត្រាលី នាវេលាថ្ងៃសុក្រទី ១៧ ខែកក្កដានេះ ដែលកើតឡើងនៅលើផ្លូវ Beaudesert Nerang ក្បែរក្រុង Canungra។ សំណាងល្អនោះគឺអ្នកស្ថិតនៅក្នុងរថយន្តមិនមានរងរបួសដោយសារគ្រោះថ្នាក់នេះទេ ប៉ុន្តែគេនៅរង់ចាំមើលនៅឡើយថាគេនឹងចាត់វិធានការបែបណាលើអ្នកបើកបរ។
ផ្អែកតាមការចុះផ្សាយរបស់វិបសាយអូស្ត្រាលី Mercury បានឲ្យដឹងថារថយន្ត Ferari F40 នៅប្រទេសអូស្ត្រាលីមានតែពីរគ្រឿងប៉ុណ្ណោះដែលមានដាក់លក់លើទីផ្សារ ដែលសុទ្ធសឹងតែមានតម្លៃក្បែរៗពីរលានដុល្លារ៕