ខ្លាំងបាត់! យកឡាន Ford Raptor ច្នៃចេញជាឡាន Tesla Cybertruck

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​​​ពី​​ការ​​កែច្នៃ​រថយន្ត​ Ford F-150 Raptor ចេញ​ជា​រថយន្ត​ Tesla Cybertruck ជា​រថយន្ត​​ភីកអាប់​អគ្គិសនី​ដែល​មិន​ទាន់​មាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឡើយ។

រថយន្ត​កែច្នៃ​ដែល​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង Cybertruck នេះ​គឺ​ចំណាយ​ពេល​ផលិត​​រយៈពេល ៨​ខែ និង​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ និង​ក្រុម​វិស្វករ​​​ជា​ច្រើន​ពី​ក្រុមហ៊ុន Stark Solutions។ គួរ​ដឹង​ថា​បុរស​ដែល​បាន​កុម្ម៉ង់​ឲ្យ​ក្រុមហ៊ុន​ជំនាញ​កែច្នៃ​រថយន្ត Ford F-150 Raptor ទៅ​ជា Cybertruck គឺ​ជា​ម្ចាស់​ក្រុមហ៊ុន Stark Solutions ​ផ្ទាល់​ ដែល​រូប​លោក​ជា​អ្នក​គាំទ្រ Ford ផង​ និង​ជា​អ្នក​គាំទ្រ Tesla ផង​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Mario Coric ដែល​ជា​អ្នក​ចាត់​ការ​នៅ​ក្រុមហ៊ុន Stark Solutions នៃ​ប្រទេស​ Bosnia បាន​ឲ្យ​ដឹង​ថា​ ពេល​បើក​​លើ​ដង​ផ្លូវ​មាន​មនុស្ស​ជា​ច្រើន​​សម្លឹង​មើល​រថយន្ត​ Cybertruck ដែល​កែច្នៃ​នេះ ហើយ​មាន​មួយ​ចំនួន​គិត​ថា​វា​ជា​រថក្រោះ ដោយ​សារ​ពួក​គេ​មិន​ស្គាល់​ពី Cybertruck៕​​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម