ខ្លាំងបាត់! សាកថ្ម ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco បានធ្វើការដាក់បង្ហាញនូវម៉ូតូ Super 9 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាថ្មរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ។

សម្រាប់ម៉ូតូអគ្គិសនី Kymco Super 9 មានទំហំប្រវែង ១,៨៣១ មម, ទទឹង ៧១៤ មម, កម្ពស់ ១០៨៥ មម, ទម្ងន់ ១០៧ គីទ្បូក្រាម និងប្រវែងគម្លាតកង់ ១,២៣៦ មម។ ហើយម៉ូតូអគ្គិសនីនេះបំពាក់នូវទ័រអគ្គិសនី ៩,៤ គីទ្បូវ៉ាត់ អាចបង្កើតល្បឿនពី ០-៥០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Kymco Super 9 ប្រើប្រាស់អាគុយប្រភេទ lithium ទំហំ ៩៦ គីទ្បូវ៉ាត់ ដែលសាក ថ្មក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

 

 

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Kymco Super 9 មិនទាន់បានបង្ហាញនូវតម្លៃនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម