គណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលចិនផ្តល់ជំនួយមិនយុត្តិធម៌លើឡានអគ្គិសនីរបស់ពួកគេ

[បរទេស] កាលពីពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុបបានបញ្ចេញរបាយការណ៍លម្អិតដែលបានបង្ហាញពីអ្វីដែលជួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនទទួលបានជំនួយពីរដ្ឋាភិបាលរបស់ខ្លួន ដែលរួមមាន ទទួលបានប្រាក់កម្ចីទាប ការលើកទឹកចិត្តផ្នែកលក់ និងអាគុយដែលបានឧបត្ថម្ភធនជាច្រើន។

ក្នុងនោះ បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត SAIC ដែលជាម្ចាស់របស់ MG ត្រូវបានវិនិច្ឆ័យថាទទួលបានជំនួយច្រើនជាងក្រុមហ៊ុនមួយចំនួនទៀត សហភាពអឺរ៉ុបកំណត់ថាការឧបត្ថម្ភធនរបស់ខ្លួនមានចំនួនដល់ទៅ ៣៤,៤ ភាគរយ  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ BYD និង Geely ត្រូវបានគេវាយតម្លៃថាទទួលបានជំនួយពីរដ្ឋាភិបាលតិចជាង ដោយទទួលបានត្រឹមតែ ១៧,៤% និង ១៩,៩% ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការពិភាក្សាជាមួយសហភាពអឺរ៉ុបក៏ដោយ ក៏ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនមិនអាចបញ្ចុះបញ្ចូលនិយតករឲ្យបោះបង់ចោលផែនការពន្ធគយរបស់ពួកគេបានទេ។ ចិន​បាន​ព្រមាន​អឺរ៉ុប​រួច​ហើយ​ថា ខ្លួន​នឹង​សងសឹក​ជាមួយ​នឹង​ពន្ធ​នាំចូល​របស់​ខ្លួន ប្រសិនបើ​ស្ថានការណ៍​មិន​អាច​ដោះស្រាយ​ដោយ​មិត្តភាព ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម