គូប្រជែង Ford Transit Custom របស់ Maxus ដាក់លក់ជាផ្លូវការនៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus V70 ប្រភេទ minivan ថ្មី ដែលជាគូប្រកួតប្រជែងនឹងរថយន្ត Ford Transit Custom គ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិននៅដើមឆ្នាំ ២០២៣។

រថយន្ត Maxus V70 មានប្រវែងតួខ្លួនសរុប ៤ ៩៩៨ ម.ម ទទឹង ២ ០៣០ ម.ម កំពស់ ២ ០៣៥ ម.ម និងប្រវែងគម្គាតកង់មុខ-ក្រោយ ៣ ០០០ ម.ម។ សម្រាប់ការរចនាមើលទៅទំនើបជាងការផ្តល់ជូនផ្សេងទៀតរបស់ Maxus ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ Matrix LED គ្រឿងបន្ថែមនៅលើកាងខាងក្រោម និងចង្កៀងខាងក្រោយដែលដាក់បញ្ឈរ ដែលភ្ជាប់តាមរយៈបន្ទះ LED នៅពីលើកញ្ចក់ខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus V70 មាន​ទ្វារ​រូត​សម្រាប់​អ្នក​ដំណើរ​ខាង​ក្រោយ និង​ទ្វារ​ក្រោយ​ជា ២ ផ្នែក។ នៅផ្នែកខាងក្នុងមានកៅអីសម្រាប់អ្នកដំណើរ ៦ នាក់ ដល់ ៩ នាក់។ Maxus មិន​បាន​បង្ហាញ​រូប​ភាពនៅផ្នែកខាងក្នុងទេ ប៉ុន្តែ​រថយន្ត​ Minivan អាច​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់កំសាន្ត touchscreen ដែល​មាន​ដូច​ជា​ថេប្លេត សោប៊្លូធូស កៅអី​ខាងមុខ​ និង​ដៃ​ចង្កូត​ដែល​មានមុខងារ​កម្ដៅ។

រថយន្ត Maxus V70 ផលិតនៅលើគ្រោងឆ្អឹងថ្មីរបស់ SAIC និងបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ១២៥ សេះ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ដែលអនុញ្ញាតឱ្យមានល្បឿនអតិបរមា ១៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម