គូប្រជែង Suzuki Jimny របស់ VinFast ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនដល់សហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានធ្វើការនាំយកនៅរថយន្តអគ្គិសនីសុទ្ធខ្នាតតូចរបស់ខ្លួន VF3  នៅក្នុងពិព័រណ៌រថយន្ត CES 2024 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលមានតម្លៃលក់ចាប់ពី ១២ ០០០ ដុល្លារប៉ុណ្ណោះ ។

រថយន្តប្រភេទ Mini car នេះ មានប្រវែងតួខ្លួនសរុប ៣ ១៩០ ម.ម ទទឹង ១ ៦៧៩ ម.ម កំពស់ ១ ៦២២ ម.ម ដែលបានបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ខណៈទំហំអាគុយ និងម៉ូទ័រក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានរូបរាងជាប្រអប់ជ្រុង ប៉ាណាមុខអូសកាតដោយរបាមានឡូហ្គោចំកណ្តាល ជាប់ចង្កៀង-មុខក្រោយ LED ប្រើប្រាស់នៅទ្វារ ២ ព្រមទាំងថាសកង់ទំហំ ១៦ អ៉ីញ ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ខណៈកៅអីក្រោយអាចបត់ចុះក្រោមដើម្បីផ្តល់នៅកន្លែងផ្ទុកបានដល់ ៥៥០ លីត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម