គួរឲ្យស្តាយ! រថយន្ត Ford EcoSport បានអស់ជីវិត នៅក្នុងទីផ្សារប្រទេសវៀតណាមហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នៅក្នុងប្រទេស វៀតណាម បានធ្វើការឈប់ផលិតរថយន្តម៉ូដែល Ford EcoSport ហើយនឹងជំនួសដោយម៉ូដែលមួយផ្សេងទៀតនៅចុងឆ្នាំ ២០២២ ខាងមុខនេះ ដោយសារការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃក្រុមហ៊ុន Ford Group នៅក្នុងប្រទេសឥណ្ឌាចាប់ពីឆ្នាំ ២០២១ នឹងនាំឲ្យមានការផ្លាស់ប្តូររោងចក្ររថយន្ត និងគ្រឿងបន្លាស់នៅទីនោះ ដែលប៉ះពាល់ដល់ម៉ូដែលរថយន្តមួយចំនួន រួមទាំង EcoSport ផងដែរ។

ក្នុងនោះ អ្នកតំណាងក្រុមហ៊ុនរថយន្តអាមេរិកបាននិយាយថា “ការធានា ការថែទាំ ជួសជុល ឬគ្រឿងបន្លាស់សម្រាប់ EcoSport នៅតែត្រូវបានធានាជាធម្មតានៅក្រុមហ៊ុនចែកចាយ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ អ្នកចែកចាយរថយន្ត Ford ជាច្រើនបាននិយាយថា ពួកគេនឹងឈប់ទទួលប្រាក់កក់សម្រាប់ម៉ូដែល Ford EcoSport។  លោក Zing ទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុនចែកចាយរថយន្ត Ford នៅទីក្រុងហូជីមិញ បាននិយាយថា អ្នកចែកចាយនឹងលក់តែរថយន្ត EcoSport ដែលមានស្រាប់ទាំងអស់តែប៉ុណ្ណោះ។

រថយន្ត Ford EcoSport ត្រូវបានដាក់បង្ហាញនៅក្នុងទីផ្សារប្រទេសវៀតណាមក្នុងឆ្នាំ ២០១៤ ជាផ្នែក B-segment SUV ។ ដោយ ម៉ូដែលនេះបានគ្រប់គ្រងចំណែកទីផ្សារផ្តាច់មុខនៅក្នុងផ្នែកនេះរហូតដល់ឆ្នាំ ២០១៨ នៅពេលដែល Hyundai Kona បង្ហាញខ្លួន។ ចាប់តាំងពីពេលនោះមក Ford EcoSport ត្រូវបានគូប្រជែងមកពីប្រទេសកូរ៉េប្រកួតប្រជែងយ៉ាងខ្លាំង ហើយបានបាត់បង់ការលក់បន្តិចម្តងៗ។

ព័ត៌មានដែលក្រុមហ៊ុន Ford គ្រោងនឹងឈប់ផលិត EcoSport នៅទូទាំងពិភពលោកបានលេចចេញតាំងពីចុងឆ្នាំមុន។ ម៉ូដែលនេះទើបតែត្រូវបានអស់ជីវិតនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែទីផ្សារនេះមានម៉ូដែល Ford Bronco។

រថយន្ត Ford EcoSport ដែលបានឈប់លក់នៅប្រទេសវៀតណាម នេះនឹងក្លាយជារថយន្ត Ford ទីប្រាំដែលត្រូវបានអស់ជីវឹតនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីរថយន្ត Mondeo, Escape, Fiesta និង Focus ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម