គំរូភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux REVO BEV បង្ហាញវត្តមាននៅពិរព័ណ៌រថយន្តក្នុងប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បាននាំយកគំរូភីកអាប់អគ្គិសនីសុទ្ធ Toyota Hilux REVO BEV ដាក់តាំងបង្ហាញនៅឯពិរព័ណ៌រថយន្ត Bangkok International Motor Show 2023 ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងប្រទេសថៃ ។

គំរូភីកអាប់ Toyota Hilux REVO BEV ត្រូវបានបង្កើតឡើងដោយផ្អែកលើម៉ូដែល Hilux Revo single cab ដោយផ្តោតលើអតិថិជនដែលមានតម្រូវការខ្ពស់សម្រាប់រថយន្តប្រភេទនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតរបស់ Toyota Hilux REVO BEV នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ត្រូវបានបង្កើតឡើងរួមគ្នារវាង Toyota Daihatsu Engineering & Manufacturing Thailand និង Toyota Motor Corporation Japan ដោយក្នុងនោះ ប្រព័ន្ធ suspension ខាងក្រោយត្រូវបានផ្លាស់ប្តូរទៅជា “Rigid Rear Axle” ដើម្បីទ្រទ្រង់ទម្ងន់នៃម៉ូទ័រ និងកញ្ចប់អាគុយដែលបានបន្ថែមផងដែរ។

គំរូរថយន្ត Toyota Hilux REVO BEV ក៏អាចត្រូវបានធ្វើឲ្យប្រសើរបន្ថែមលើរថយន្តជាច្រើនម៉ូដែលដែលប្រើតួគ្រោង Ladder frame chassis ដែលអាចត្រូវបានបង្ហាញនៅពេលខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម