គំរូរថយន្ត Nissan Pathfinder ប្រភេទ SUV គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan នឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Nissan Pathfinder ប្រភេទ SUV ៧កៅអី ជាគូប្រជែង Toyota Highlander និង Ford Explorer នៅឯពិពរណ៌រថយន្ត Guangzhou Auto Show ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ប្រទេសចិន ។

រថយន្តនេះ​មានប្រវែងតួខ្លួនសរុប ៥ ១៣០ ម.ម និងមានប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៤៨ សេះ និងមាន top-speed ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅវិញ មានលក្ខណៈបែបស្ព័រ ដោយនៅផ្នែខាងមុខមានប៉ាណាទំហំធំជាប់សងខាងដោយសំណុំចង្កៀង LED ព្រមទាំងបំពាក់ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយប្រើប្រាស់ LED ផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងផ្តោតទៅលើប្រណិតភាព និងទំហំធំទូលាយបែបអនាគត ដោយមានអេក្រង់ទំហំធំនៅលើតាប្ល និងប្រអប់លេខអេឡិចត្រូនិចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម