គំរូឡានអគ្គិសនីសុទ្ធរបស់ Suzuki ផលិតរួមគ្នាជាមួយ Toyota បង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគរូរថយន្តអគ្គិសនីសុទ្ធ Suzuki eVX Concept នៅឯពិព័រណ៌រថយន្ត GIIAS 2024 នឹងគ្រោងចេញលក់នៅឆ្នាំ ២០២៥ ។

Suzuki eVX Concept ត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ ២០២៣ ផលិតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុន Suzuku និង Toyota ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងឲ្យឈ្មោះថា “Emotional Versatile Cruiser” ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ​នៅក្នុងប្រទេស​ឥណ្ឌា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គំរូរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម, ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា ’Safe battery technology’ ទំហំ ៦០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយនេះ មិនទាន់បង្ហាញទៀតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម