គ្រប់ម៉ាកឡាននៅអាមេរិកសុទ្ធតែធ្លាក់ចុះចំនួនលក់ ខុសគេតែ Tesla មួយ

ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​នៅ​សហរដ្ឋអាមេរិក​បង្ក​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​​ឧស្សាហកម្ម​ជា​ច្រើន ក្នុង​នោះ​ឧស្សាហកម្ម​យានយន្ត​ក៏​រងគ្រោះ​ខ្លាំង​ណាស់​ដែរ។ បើ​តាម​តួ​លេខ​ប្រចាំ​ឆមាស​ទី​មួយ​​​ ​នៃ​​ទីផ្សារ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​​ចំនួន​លក់​ចេញ​នៃ​រថយន្ត​មាន​ការ​ធ្លាក់​ចុះ ២៣,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​​ឆ្នាំ ២០១៩។

រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ចំនួន​រថយន្ត​ដែល​លក់​ចេញ​លើ​ទីផ្សារ​អាមេរិក​​មាន​សរុប ៦ ៣៧៩ ២៩៣​គ្រឿង ធៀប​នឹង​ឆ្នាំ ២០១៩ លក់​បាន ៨ ៣០០ ៧២៦​គ្រឿង។ ​ក្រុមហ៊ុន​រថយន្ត​​ធំៗ​មាន​ដូច​ជា BMW, FCA, Ford Motor, General Motors, Honda Motor និង Hyundai Motor ជា​ដើម​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ​ចំនួន​លក់​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ​គេ​ចាប់​អារម្មណ៍​ឃើញ​ថា​ មាន​តែ​ក្រុមហ៊ុន Tesla Motors តែ​មួយ​គត់ ដែល​អាច​លក់​ចេញ​រថយន្ត​បាន​ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន​កំណើន ១៣,២% ឯណោះ។​ ក្នុង​​អំឡុង​ពេល ៦ ខែ​ដំបូង​នៃ​​ ឆ្នាំ ២០២០ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ១៧៩ ០៥០គ្រឿង ធៀប​នឹង​ឆ្នាំ ២០១៩ លក់​បាន ១៥៨ ២០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម