Land Rover បានចាប់ផ្ដើមការសាកល្បងបើកបររថយន្ត Range Rover Sport ជំនាន់ថ្មី ដែលរូបរាងរបស់វាត្រូវគេលួចថតបាន។
រូបដែលគេលួចថតបានជាច្រើនសន្លឹក គឺឃើញរថយន្ត Range Rover Sport ឆ្នាំ ២០២២ បិទបាំងរូបរាងជិត ដែលវាកំពុងសាកល្បងបើកបរលើបឹងទឹកកកមួយកន្លែង។ រថយន្ត Range Rover Sport ជំនាន់ទីបី រំពឹងថាប្រើគ្រោងឆ្អឹង MLA របស់ Jaguar Land Rover ដែលក៏នឹងមានប្រើជាមួយរថយន្ត Jaguar XJ ប្រភេទអគ្គិសនីដែរ។
ការឌីហ្សាញសម្រាប់ Range Rover Sport ឆ្នាំ ២០២២ នឹងមិនខុសពីម៉ូដែលបច្ចុប្បន្នខ្លាំងប៉ុន្មានឡើយ ហើយវាអាចមានប្រើប្រាស់ការឌីហ្សាញខ្លះៗរបស់ Range Rover Velar ដែលទាន់សម័យ។ ជម្រើសម៉ាស៊ីននឹងមានជម្រើសម៉ាស៊ីនប្រើប្រេងឥន្ធនៈ និងម៉ាស៊ីន Hybrid ដូចមុនដដែល៕