លោក Manny Khoshbin ដែលជាអ្នកប្រមូលទិញរថយន្តមានតម្លៃម្នាក់ បានបង្ហាញអំពីថ្លៃចំណាយលើការជួសជុលរថយន្ត Bugatti Veyron ដែលជារថយន្តផលិតមានកំណត់និងមានតម្លៃខ្ទង់លានដុល្លារឯណោះ។
លោក Manny ដែលមានរថយន្ត Bugatti Veyron ចំនួនពីរគ្រឿងក្នុងឃ្លាំងរថយន្តរបស់ខ្លួននោះ បានប្រាប់អំពីថ្លៃចំណាយសំខាន់ៗលើការថែទាំរថយន្តនេះដែលមានដូចខាងក្រោម ៖
- ការប្ដូរប្រេងម៉ាស៊ីនដែលតម្រូវឲ្យប្ដូរមួយឆ្នាំម្ដង អស់ ២៥ ០០០ ដុល្លារ
- ការប្ដូរកង់ដែល Bugatti ណែនាំឲ្យប្ដូររៀងរាល់ ២ ទៅ ៣ ឆ្នាំ ម្ដង អស់សរុប ៣៨ ០០០ ដុល្លារ
- ការប្ដូរយ៉ាន់ដែលតម្រូវឲ្យប្ដូររាល់ពេលជិះបាន ១៦ ម៉ឺនគីឡូម៉ែត្រ ត្រូវចំណាយអស់ ៥០ ០០០ ដុល្លារ
សរុបទៅការចំណាយលើការថែទាំរយៈពេលប៉ុន្មានឆ្នាំដំបូងនៃការប្រើរថយន្តនេះគឺអស់ដល់ខ្ទង់ ១០ ម៉ឺនដុល្លារឯណោះ។ យ៉ាងណាក្ដីការចំណាយខ្ទង់ប៉ុណ្ណេះ មិនច្រើនសម្រាប់អ្នកដែលមានលទ្ធភាពទិញរថយន្តតម្លៃខ្ទង់លានដុល្លារជិះនោះទេ៕