ក្រុមហ៊ុនផលិតរថយន្ត Rimac បានបង្ហាញចេញវីដេអូធ្វើតេស្តសមត្ថភាពទ្រាំទ្រនឹងការប៉ះទង្គិចរបស់រថយន្ត C-Two ដើម្បីឲ្យដឹងថារថយន្តនេះអាចផ្ដល់ការពារគ្រប់គ្រាន់ដល់អ្នកបើកបរ និងអ្នករួមដំណើរ។
អាចនិយាយបានថាជាវីដេអូធ្វើឲ្យស្រឡាញ់រថយន្តស្ព័រខ្លោចចិត្តបំផុតពេលទស្សនាហើយ ដោយ C-Two ជារថយន្តមហាកម្លាំងមួយ អាចផលិតកម្លាំងបាន ១ ៨៨៨ សេះ ដើរដោយថាមពលអគ្គិសនីសុទ្ធ។ រថយន្តនេះទៀតសោតមានផលិតត្រឹម ១៥០ គ្រឿងក្នុងលោក ដោយមួយគ្រឿងមានតម្លៃប្រមាណ ២,១ លានដុល្លារ។
ទស្សនាវីដេអូសាកល្បងខាងក្រោម ៖