ចិន បញ្ចេញឡាន EV ថ្មី មានតម្លៃតែ ៧ពាន់ដុល្លារប៉ុណ្ណោះ តែអាចជិះបាន ៥០០គ.ម

បន្ទាប់ពីប្រកាសសហការគ្នា ពេលនេះ ក្រុមហ៊ុន GAC Group, CATL និង JD.com បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Aion UT Super EV របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ចាប់ពី ៧ ០០០ ដុល្លារ ដល់ ១២ ៦០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន (អាស្រ័យលើជម្រើស)។

Aion UT Super EV មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយ CATL lithium iron phosphate battery អាចបើកបរបានចម្ងាយដល់ទៅ ៥០០គីឡូវ៉ាត់ម៉ោងឯណ្ណោះ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញរបស់ Aion UT Super EV វិញ គឺទទួលបាននូវជម្រើសពណ៌ Monet Purple និង Champs-Élysées Beige, ថាសកង់ទំហំ ១៦ និង ១៧អ៊ីញ, កុងទ័រព៌ត័មានឌីជីថលទំហំ ៨,៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ, កន្លែងសាកថ្មឥតខ្សែ, ឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច, ប្រព័ន្ធ Huawei Cloud ក៏ដូចជាប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម