ចេញតួលេខផ្លូវការហើយ! ឡានអគ្គិសនីប្រណីត Mercedes សាកម្ដងជិះបានជាង ៥០០គីឡូម៉ែត្រ

រថយន្ត Mercedes-Benz EQS ទទួលបានការបញ្ជាក់ពីស្ថាប័ន EPA ថាអាចបើកបរបានចម្ងាយរហូតដល់ ៣៥០ម៉ាយ (ប្រមាណ ៥៦៣គីឡូម៉ែត្រ) ពេលសាកភ្លើងពេញមួយលើក។

រថយន្ត EQS 580 ដែលមានអាគុយទំហំ ១០៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤០ម៉ាយ (៥៤៧គ.ម) ខណដែលរថយន្ត EQS 450+ ដែលប្រើម៉ូទ័រអគ្គិសនីមួយ អាចបើកបរបានចម្ងាយ ៣៥០ម៉ាយ (៥៦៣គ.ម)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខនេះអាចប្រៀបធៀបនឹងគូប្រជែងខ្លឹមៗបាន ដូចជារថយន្ត Porsche Taycan 4S Performance Battery Plus អាចបើកបរបានចម្ងាយ ៣៦៥គ.ម ខណៈ​រថយន្ត Audi e-tron GT បើកបរបានចម្ងាយ ៣៨៣គ.ម។ ឯរថយន្ត Tesla Model S Long Range អាចបើកបរបានចម្ងាយ ៦៥១គ.ម។

គួរដឹងថារថយន្ត EQS លក់នៅសហរដ្ឋអាមេរិក មានតម្លៃចាប់ពី ១០២ ៣១០ដុល្លារ សម្រាប់ EQS 450+ និងតម្លៃ ១១៩ ១០០ដុល្លារ សម្រាប់ EQS 580 4MATIC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម