ចេញហើយ! Chery Fulwin T9 ប្រភេទ PHEV តម្លៃ ១មុឺនដុល្លារជាង សុីប្រេង ១,៣៥លីត្រ/១០០គីឡូម៉ែត្រ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin T9 ប្រភេទ plug-in hybrid ផ្តល់ជូនជម្រើសថ្ម ithium iron phosphate battery ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៨ ៤០០ ដុល្លារ ដល់ ២៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Fulwin T9 មានប្រវែងតួខ្លួនសរុប ៤ ៧៩៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៧៤១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង ទំហំ ១៥៤សេះ និង ២២០ ញ៉ូតុនម៉ែត្រ ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ មានកម្លាំង ២០១ សេះ និង ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ផ្គួបជាមួយអាគុយ ithium iron phosphate battery ថ្មី ទំហំ ១៨,៦៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ នៅពេលសាកពេញម្តង (សាកពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ២០នាទី) និងមានកម្រិតស៊ីប្រេង ១,៣៥លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយសរុប ១ ៤០០គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ១៨០គ.ម/ម៉ោង។ លើសពីនេះទៅទៀត រថយន្តនេះ មាន Drive Mode ចំនួន៥ រួមមាន HEV, EV, Normal, Economy និង sport និងអាវការពារទឹកកម្រិត IP68។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងមាន ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ មានកម្រិតបង្ហាញ 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់ HUD បាសសម្លេងប្រភេទ Sony កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ មុខងារ AI និងដំបូលកញ្ចក់ Panoramic roof ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម