ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែល GLA 250 និង GLA 220d ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ។
រថយន្ត Mercedes-Benz GLA 250 បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែក GLA 220d វិញ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៤វិនាទី ហើយមានល្បឿនអតិបរមា ២១៧គីឡូម៉ែត្រក្នុងមួយម៉ោង។
GLA 250 និង GLA 220d ក៏នឹងផ្តល់ Option ប៉ុងពីរ 4Matic AWD ផងដែរ ដែលនឹងជួយឲ្យវារត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ៦,៧វិនាទី និង ៧,៣វិនាទីប៉ុណ្ណោះ៕