ចេញហើយ! Toyota Crown ២០២៣ មុខមាត់ថ្មី ហើយមានជម្រើសដល់ ៤ប្រភេទ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Crown ស៊េរី​ថ្មី​ ជាមួយការកែមុខមាត់ថ្មី ជម្រើសប្រភេទរហូតទៅដល់បួនប្រភេទគឺ Sedan, Crossover, SUV និង Estate (Wagon) ដោយមានការបំផុសគំនិតពីរថយន្ត Bz4X ជាមួយនឹងតម្លៃលក់ចាប់ពី ៣១ ៣៣០ ដុល្លារ ដល់ ៤៦ ០៩៨ ដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន។

រថយន្ត Toyota Crown បានប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K platform មានប្រវែងសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៥៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ Toyota Crown គឺ Toyota បានធ្វើការរចនាខុសៗប្លែកពីគ្នាទៅតាមប្រភេទរបស់រថយន្ត និងអមសងខាងចង្កៀងមុខប្រភេទ LED មានគុជ ៤គ្រាប់ និងថាសកង់ស្ព័រទំហំពី ១៩អ៊ីញ ដល់ ២១ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែកខាងក្នុងត្រូវបានរចនាយ៉ាងប្រណិត ដោយកៅអីបានប្រើប្រាស់ស្បែក Softex ពណ៌ខ្មៅភ្ជាប់ជាមួយមុខងារក្តៅ-ត្រជាក់,កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយ 4G Wi-Fi Crown, អេក្រង់បង្ហាញលើកញ្ចក់ HUD, ដំបូលកញ្ចក់បែប Panoramic sunroof និងឧបករណ៍បំពងសម្លេងប្រភេទ JBL ចំនួន ១១ចំណុច។ លើសពីនេះ ក៏បានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង។

រថយន្ត Toyota Crown ថ្មី​នេះ​ នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ហាយប្រ៊ីដ ដោយមានម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលជួយឲ្យរថយន្តកាន់តែសន្សំសំចៃជាមួយកម្រិតស៊ីប្រេង ៤,៤៦លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ ព្រមទាំងជម្រើសម៉ាស៊ីនចំណុះ ២,៤លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤០សេះ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម