ចេញហើយ Volkswagen Golf GTI ឆ្នាំ២០២១ ខ្លាំងជាងមុន ហើយដូររាងថ្មីទៀត!

ក្រុមហ៊ុន Volkswagen បានប្រកាសចេញនូវរថយន្តដ៏មានប្រជាប្រិយបំផុតរបស់ខ្លួន ម៉ូដែល Golf GTI ស៊េរីឆ្នាំ២០២១ ដោយប្តូររូបរាងថ្មីទាំងស្រុង។

រថយន្ត Volkswagen Golf GTI ជំនាន់ទី៨ នេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Geneva Motor Show នាខែមីនានេះតែម្តង។ វាបំពាក់ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ២៤៥សេះ ច្រើនជាង Golf GTI ស៊េរីចាស់ ១៧សេះ។ វានឹងប្រើប្រព័ន្ធប៉ុងមួយវិលកង់មុខ ជាមួយប្រអប់លេខដៃ ៦វគ្គ ឬអូតូ ៧វគ្គ ប្រភេទ dual-clutch។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Golf GTI មានរូបរាងថ្មីទាំងស្រុង ទៅមើលស្ព័រជាងមុន ហើយស្រលូនជាងមុន។ ចំណែកឯកាប៊ីនខាងក្នុងរបស់វា ត្រូវបានគេឲ្យឈ្មោះថា Innovision Cockpit ដោយបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១០អ៊ីង និងកុងទ័រឌីជីថល ១០,២៥អ៊ីង។

ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា lane keeping system និង automatic emergency braking with pedestrian detection ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម