ចេញហើយ! Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី សាកម្តងរត់បាន ៧១២គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Zeekr MIX នឹងផលិតឡើងនៅលើគ្រោងឆ្អឹង SEA-M platform មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៧៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០៨ ម.ម​ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១​ RWD អាចផលិតកម្លាំងបាន ៤២២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ៧១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យរចនាបែបអនាគត ដោយបំពាក់ប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយ LED ចំនួន ១ ៧១១ គ្រាប់ មានកម្រិតពន្លឺ ១០ ០០០ នីត និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់អាលុយមីញ៉ូមថ្មីទំហំ ១៩ ដល់ ២០ អ៊ីញ និងប្រព័ន្ធរ៉ាដា ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់កម្សាន្ត Touchscreen និងអេក្រង់ព៌ត័មានចំនួន១ ទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល ក៏ដូចជាអេក្រង់លើកញ្ជក់ HUD  រួមជាមួយនឹងប្រព័ន្ធសុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម