ចេញហើយ! រថយន្តភីកអាប់ Ram HD សេរ៊ីឆ្នាំ២០២៥

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនូវរថយន្តភីកអាប់ Ram HD សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ នឹងទទួលបានជម្រើសម៉ាសុីនចំនួន២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥១ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ ផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ១ ៤៥៦ ញ៉ូតុនម៉ែត្រ ផងដែរ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ។
  • ម៉ាសុីនសុាំង HEMI ចំណុះ ៦,៤ លីត្រ V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយប្រអប់លេខអូតូចំនួន ៨វគ្គ។

ចំពោះរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានភាពអំណាចខ្លាំង និងភាពហាប់ណែនខ្លាំង បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំតុបតែងថ្មីមានឡូហ្គូ RAM នៅចំកណ្តាល អមដោយចង្កៀងមុខ និងចង្កៀងក្រោយថ្មី ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ ដល់ ២០អ៊ីញ រួមជាមួយសំបក់កង់ប្រភេទថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ នឹងទទួលបានអេក្រង់បង្ហាញព៌ត័មានទំហំ​១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ថ្មីទំហំ ១៤,៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំឡេង កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម