ឡានអគ្គិសនី VinFast VF7 សេរ៊ីឆ្នាំ២០២៥ សាកម្តងរត់បាន ៥០០គ.ម ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ នៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ VinFast VF7 សេរ៊ីឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍រថយន្ត Philippine International Motor Show ជាមួយតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៤០ ៧០០ ដុល្លារ នៅទីផ្សារប្រទេសហ្វីលីពីន។

VinFast VF7 សេរ៊ីឆ្នាំ២០២៥ មានប្រវែងតួខ្លួនសរុប ៤ ៥៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៤០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៧៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានចំនួន ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងមានឡូហ្គោអក្សរ V នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២០ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអាចបញ្ជាមុខងារសំខាន់ៗជាច្រើនទៀត។ លើសពីនេះ ក៏ទទួលបាននូវអេក្រង់បង្ហាញលើកញ្ចក់ និងកញ្ចក់ប្រភេទ Panoramic glass ផងដែរ។ បន្ថែមពីនេះ ក៏មាននូវប្រព័ន្ធសុវត្ថិភាពជាច្រើនមុខងារដូចជា ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពីផ្នែកចំហៀង មុខ-ក្រោយ និងប្រព័ន្ធជំនួយមិនឲ្យចាកពីគន្លងផ្លូវជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម