ចំណុចទាក់ទាញរបស់ Next-Generation Everest ស៊េរីថ្មី ២០២៣ បន្ទាប់ពីបានកាន់ដៃចង្កូតហើយ

[ទីផ្សារក្នុងស្រុក] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនៅរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកបរសាកល្បង និងសម្ភោធជាផ្លូវការនៃរថយន្តជំនាន់ថ្មីលក្ខណៈគ្រួសាររបស់ខ្លួន Next-Generation Everest ស៊េរីថ្មីឆ្នាំ ២០២៣ ដែលបានធ្វើឡើងនៅឯ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួនជាច្រើន។ ក្នុងនោះកម្មវិធីនេះត្រូវបានបែងចែកជា ២ផ្នែកគឺពេលព្រឹកជាការបើកបរសាកល្បង និងពេលល្ងាចជាពិធីសម្ពោធជាផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះក៏មានការធ្វើបទបង្ហាញពីរថយន្តអំពីមុខងារផ្សេងៗ ក៏ដូចជា បចេ្ចកវិទ្យាទំនើបៗ និងរូបរាងនៃរថយន្តយ៉ាងលម្អិតដល់អតិថិជនមុនពេលចាប់កាន់ដៃចង្អូត និងទទួលបានបទពិសោធន៍បើកបរសាកល្បងជាមួយអ្នកជំនាញដោយផ្ទាល់ ដោយអ្វីដែលគឺអោយចាប់អារម្មណ៍បន្ថែមនៅលើរថយន្តជំនាន់ថ្មីនេះ ក្រៅពីមានរូបរាងឌីស្សាញថ្មីដ៏គួរអោយចាប់អារម្មណ៍ហើយនោះ គឺ៖

  • ម៉ាស៊ីនម៉ាស៊ូត ២,០L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន

  • ដៃចង្កូតធូ រំញោចល្អងាយស្រួលបត់បែន
  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន និងដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ 2.0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 2.0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ

  • កុងទ័រឌីជីថលថ្មីសន្លាងទំហំធំរហូតដល់ ១២,៤ អ៊ីញ ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
  • អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ ១២ អ៊ីញ ផ្តល់ជូននៅរូបភាពរស់រវើក

  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត
  • ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
    បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ។

សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៣ នៅទីផ្សារប្រទេសកម្ពុជាមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Ford Everest Sport ស៊េរីឆ្នាំ ២០២៣ មានតម្លៃ ៦៩ ៩០០ដុល្លារ និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ ២០២៣ ជាមួយនឹងតម្លៃ ៧៩ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម