[បរទេស] ក្រោយពីបញ្ចេញនូវវីដេអូបើកបរសាកល្បង ដ៏គួរអោយទាក់ទាញរបស់រថយន្ត Ford Ranger ស៊េរីថ្មី ដោយមានការបិទបាំង និងបានបើកបរនៅលើស្ថានភាពផ្លូវលំបាកៗជាច្រើន ដើម្បីប្រាកដថាអតិថិជននឹងពេញចិត្តហើយនោះ ឥឡូវនេះក្រុមហ៊ុន Ford ប្រចាំប្រទេសថៃបានបញ្ចេញវីដេអូមួយទៀត និងរូបភាពពី Ford ប្រចាំប្រទេសអូស្ត្រាលី (រូបភាព) ដែលបង្ហាញកាន់តែច្បាស់ទៅលើរូបរាងដែលបានផ្លាស់ប្តូរទៅលើចំណុច ហើយចំណុចទាំងនេះជាអ្វីដែលក្រុមការងារខេមបូអូតូ កត់សម្គាល់ដែលមានដូចជា៖
- ស្តុបក្រោយរចនាថ្មីសន្លាង
- ភ្លើងផ្តល់សញ្ញា បញ្ឈប់រថយន្ត High mount Stop Lamp បានផ្លាស់ប្តូរទីតាំងថ្មី
- អង់តែនព្រុយត្រីឆ្លាម Shark Fin ថ្មី
- កាងលម្អក្រោយយ៉ាងរឹងមាំ Sport bar រចនាថ្មីសន្លាង
- ថាសកង់រចនាថ្មី Alloy-Wheel
នៅក្នុងនោះផងដែរ នៅកង់ខាងក្រោយរបស់រថយន្តនេះអាចនឹងភ្ជាប់មកជាមួយហ្វ្រាំងកៀប (Disc)ផងដែរ។ មួយវិញទៀតរថយន្ត Ford Ranger ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅចុងឆ្នាំនេះផ្ទាល់តែម្តង ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងនូវឡើយទេ ដោយយើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្លូវការ Ford Cambodia។
ខាងក្រោមនេះជាវីដេអូផ្លូវការពី Ford ប្រចាំប្រទេសថៃ៖