ដោយសម្រង់សម្ដីរបស់ប្រភពផ្ទៃក្នុង Auto Motor und Sport បានចុះផ្សាយថារថយន្តភីកអាប់ X-Class នឹងត្រូវក្រុមហ៊ុន Mercedes-Benz បញ្ឈប់ការផលិតនៅត្រឹមចុងខែឧសភាខាងមុខនេះ ដែលជាផ្នែកមួយនៃការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Mercedes បាននិយាយដូចនេះថា ៖ “វាត្រូវបានសម្រេចហើយចាប់ពីចុងខែឧសភា ឆ្នាំ ២០២០ យើងនឹងលែងផលិតរថយន្តអាយុកាលវ័យក្មេងនេះទៀត។ យើងនឹងបំពេញតម្រូវការសម្រាប់ X-Class នាពេលបច្ចុប្បន្នឲ្យអស់។ បន្ថែមពីនេះសេវាកម្ម និងការធានាក៏នឹងត្រូវបន្តផងដែរ។”
គួរដឹងថានៅឆ្នាំ ២០១៩ ចំនួនលក់រថយន្ត X-Class នៅជុំវិញពិភពលោកមានត្រឹម ១៥ ៣០០ គ្រឿង។ ដោយឡែករថយន្តភីកអាប់របស់ Nissan ដែលជាគ្រោងឆ្អឹងរបស់ X-Class អាចលក់ចេញបានជាង ៦៦ ០០០ គ្រឿងឯណោះ នៅត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០១៩៕