[ស្រាវជ្រាវ] ប៉ុន្មានថ្ងៃនេះ មានការនិយាយពីរថយន្តស៊េរីថ្មី Toyota Land Cruiser ២០២២ ដោយមានឯកសារផ្ទៃក្នុងជាច្រើនក៏បានបែកធ្លាយផងដែរ តាមរយៈគណនី Instagram មួយ ដែលមានឈ្មោះថា land.cruiser.300 បានបង្ហោះជាសាធារណៈនៅឯកសារជាច្រើន។ បើយោងតាមឯកសារទាំងនោះខាងក្រោមនេះជាអ្វីដែលរថយន្ត LC300 ស៊េរីថ្មីនឹងមានបំពាក់៖
- ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ស៊ីឡាំង V6 កម្លាំង ៣០២សេះ (២២៥គីឡូវ៉ាត់) កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GX-R, GR-S (ជំនួស VX-R) និង ZX។
- ម៉ាស៊ីនសាំង ៣,៥ លីត្រ ស៊ីឡាំង V6 កម្លាំង ៤០៩សេះ (៣០៥គីឡូវ៉ាត់) កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GR-S និង ZX។
- អេក្រង់កំសាន្ត
- GX-R ទំហំ ៧អុីញ ឧបករណ៌បំពងសម្លេង ៤ ចំណុច
- ZX & GR-S ប្រភេទ JBL ទំហំ១២,៣ អុីញ
- អេក្រង់កំសាន្តខាងក្រោយទំហំ ១១,៦អុីញ ប្រភេទ Touch-screen (សម្រាប់ ZX)
- មុខងារ Apple CarPlay និង Android Auto (សម្រាប់ ZX និង GR-S)
- ប្រើប្រាស់កញ្ចប់សុវត្ថិភាព TSS
- កាំមារ៉ា ៣៦០ដឺក្រ លក្ខណៈ 3D
- ប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់ Head Up Display
- ប្រព័ន្ធជំនួយបើកទ្វាក្រោយ Kick Sensor (សម្រាប់ ZX)
- ថាសកង់ទំហំ ២០អុីញ (សម្រាប់ ZX)
- ចង្កៀងមុខប្រភេទ LED មុខងារទម្លាក់ហ្វា-កូដ ស្វ័យប្រវត្តិ ដែលវាជាផ្នែកមួយរបស់ TSS
- ចង្កៀងមុខ ក្រោយ LED ភ្ជាប់ដោយស៊ីញ៉ូមានចលនា ដូចរថយន្ត LX570
- មុខងារលាងសម្អាតកាំមេរ៉ាក្រោយ (សម្រាប់ ZX និង GR-S)
ទោះជាយ៉ាងនេះក្តី ប៉ុន្តែវាគ្រាន់តែជាឯកសារ ដែលបានបង្ហោះប៉ុណ្ណោះ ជាក់ស្តែងយ៉ាងណានោះ យើងនឹងរង់ចាំបន្តទៀត ជាពិសេសសម្រាប់ទីផ្សាររបស់កម្ពុជាផ្ទាល់ ដោយសារតែមានក្រុមហ៊ុនផ្លូវការ តូយ៉ូតា (ខេមបូឌា)។ ខេមបូអូតូ នឹងបន្តតាមដាន និងចែករំលែកដល់បណ្តារអ្នកគាំទ្រទាំងអស់គ្នាបន្ថែមទៀត។