ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ឃើញ​ថា Toyota RAV4 ឆ្នាំ ២០១៩ ផ្ដល់សុវត្ថិភាពខ្ពស់បំផុត

វិទ្យាស្ថាន​សិក្សា​សុវត្ថិភាព​ផ្លូវ​ថ្នល់ IIHS បាន​ធ្វើ​តេស្ត​លើ​កម្រិត​សុវត្ថិភាព​រថយន្ត Toyota RAV4 ស៊េរី​ឆ្នាំ ២០១៩ ដែល​បង្ហាញ​ថា​រថយន្ត​នេះ​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​បំផុត ពោល​ទទួល​បាន​កម្រិត Top Safety Pick+ (TSP+) ដែល​ជា​កម្រិត​កំពូល​មួយ។

​​ត្បិត​បាន​​ពិន្ទុ​ខ្ពស់​មែន ប៉ុន្តែ​ចំពោះ​ផ្នែក​ភ្លើង​អំពូល​ខាង​មុខ​ កម្រិត​ពិន្ទុ​ទទួល​បាន​មាន​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​រថយន្ត។ ជាក់​ស្ដែង​ចំពោះ RAV4 Hybrid Limited ទទួល​បាន​ពិន្ទុ​ “ល្អ” លើ​ផ្នែក​អំពូល​ខាង​មុខ​នេះ ចំណែក​ប្រភេទ​ប្រើ​ប្រេង​សាំង និង Hybrid ដទៃ​ទៀត ទទួល​បាន​ពិន្ទុ “បន្ទាប់​បន្សំ” និង “ខ្សោយ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAV4 មិន​មែន​ជា​រថយន្ត​តែ​មួយ​គត់​ដែល​​មិន​អាច​ទទួល​បាន​ពិន្ទុ​ខ្ពស់​​​ពី IIHS លើ​ផ្នែក​អំពូល​នេះ​ទេ ថ្មីៗ​នេះ​រថយន្ត​ Kia Telluride ក៏​ត្រូវ​បាន​ IIHS ឲ្យ​ពិន្ទុ​បែប​នេះ​ដែរ។ អំពូល​ភ្លើង​ខាង​មុខ​បាន​ក្លាយ​ជា​កត្តា​សុវត្ថិភាព​គួរ​ព្រួយ​បារម្ភ​មួយ​នៅ​អាមេរិក ដោយ​សារ​ច្បាប់​ចាស់​​​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រើ​ប្រាស់​អំពូល Adaptive។

ក្រៅ​ពី​ផ្នែក​អំពូល​នេះ RAV4 ទទួល​បាន​ពិន្ទុ “ល្អ” លើ​ផ្នែក​ដទៃ​ទៀត ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ SUV ខ្នាត​តូច មួយ​ក្នុង​ចំណោម​រថយន្ត ៥ ទៀត​ដែល​ទទួល​បាន​ពិន្ទុ TSP+។ រថយន្ត​ ៥ ទៀត​មាន​ដូច​ជា Mazda CX-5, Subaru Forester, Hyundai Tucson, Hyundai Kona និង Volvo XC40៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម