ជប៉ុនបង្កើតក្រុមពិសេសជួយដល់ឧស្សាហកម្មរថយន្ត ដែលរងការប៉ះពាល់ព្រោះវីរុសកូរ៉ូណា

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា ប្រទេស​ជប៉ុន​គិត​ចង់​បង្កើត​ក្រុម​ពិសេស​មួយ ដែល​ជា​ការ​បង្កើត​ឡើង​រវាង​​ឧស្សាហកម្ម​រថយន្ត និង​រដ្ឋាភិបាល។

គោល​បំណង​គឺ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទទួល​បាន​ជំនួយ និង​អាច​ឆ្លង​​ផុត​ការ​បង្អាក់​ដំណើរ​​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​វីរុស។ ក្រុម​ការងារ​នឹង​ធ្វើ​ចែក​រំលែក​​ទាក់ទង​នឹង​ការ​​ជួយ​ជ្រោមជ្រែង​ដល់​ផ្នែក​ហិរញ្ញវត្ថុ និង​លក្ខខណ្ឌ​នានា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុម​នេះ​​ក៏​នឹង​ត្រួត​ពិនិត្យ​មើល​ការ​វិវត្ត​ថ្មី និង​រៀប​ចំ​ការ​ទំនាក់​ទំនង ខណៈ​ដែល​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ជប៉ុន ក្នុង​គោល​ដៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់។

ក្រុមហ៊ុន​រថយន្ត​ដូច​ជា Nissan បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ដែល​ឈាន​ដល់​ការ​បិទ​សង្វាក់​ផលិតកម្ម នៅ​ Kyushu ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី ១៤ និង ១៧ កុម្ភៈ ហើយ​ក៏​នឹង​ផ្អាក​ការ​ផលិត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ​ដែរ។ ចំណែក Mazda, Honda, Mitsubishi និង Toyota វិញ​ក៏​បាន​ផ្អាក​ប្រតិបត្តិការ​មួយ​ចំនួន​នៅ​ចិន ដោយ​មិន​ទាន់​មាន​ការ​ផ្អាក​នៅ​ជប៉ុន​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម