ជប៉ុនបន្ថែមឡាន Lexus LC 500 មួយទៀតសម្រាប់ប៉ូលិសល្បាតក្រុង

រថយន្ត Lexus LC 500 បាន​ក្លាយ​ជា​រថយន្ត​​ថ្មី​មួយ​សម្រាប់​ស្នងការ​ប៉ូលិស​ក្នុង​តំបន់ Tochigi ទីក្រុង​តូក្យូ ​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ការ​ល្បាត​ទីក្រុង។

រថយន្ត LC នេះ​ត្រូវ​បាន​បរិច្ចាគ​ដល់​​ក្រុម​ប៉ូលិស​ ពី​សំណាក់​នាយក​ជាន់​ខ្ពស់​របស់​ Lexus លោក Kazuo Nakamura។ លោក Kazuo Nakamura បាន​​និយាយ​ថា ៖ “ខ្ញុំ​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​រថយន្ត​នេះ​​ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ការ​កែ​សម្រួល​លើ​រថយន្ត Lexus LC នេះ​ដើម្បី​ឲ្យ​ក្លាយ​ជា​រថយន្ត​ប៉ូលិស ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ចំណាយ​អស់​ប្រមាណ ១៦៤ ៨០០​ដុល្លារ។ គេ​មិន​បាន​ដឹង​នោះ​ទេ​ថា​រថយន្ត​នេះ​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​រថយន្ត Lexus LC គឺ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ខ្លាំង​មក​ជា​មួយ​រួច​ទៅ​ហើយ ដែល​អាច​ឲ្យ​ប៉ូលិស​ដេញ​ចាប់​ជន​​ល្មើស​បាន​យ៉ាង​ងាយ។

រថយន្ត Lexus LC មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង កម្លាំង ៤៧១សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤,៤វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៧០គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម