ជាលើកដំបូង ឡានអគ្គិសនីលក់ដាច់បានច្រើនជាងឡានប្រើម៉ាស៊ីននៅប្រទេសមួយនេះ

ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​ន័រវែស និង​ពិភពលោក​ទាំង​មូល​ផង​ដែរ​នោះ រថយន្ត​​ដើរ​ដោយ​ថាមពល​អគ្គិសនី​អាច​លក់​ដាច់​បាន​ច្រើន​ជាង​រថយន្ត​ដើរ​ដោយ​​ប្រេង​ឥន្ធនៈ​ នៅ​លើ​ទីផ្សារ​ប្រទេស​ន័រវេស​កាល​ពី​ឆ្នាំ ២០២០។

រថយន្ត​អគ្គិសនី​បាន​កាន់​កាប់​ចំណែក ៥៤% នៃ​ចំនួន​លក់​សរុប ខណៈ​រថយន្ត​ប្រើ​ម៉ាស៊ីន​ឥន្ធនៈ​កាន់​កាប់​ចំណែក​ទីផ្សារ ៤៦%។ កាល​ពី​ឆ្នាំ​ ២០១៩ ចំនួន​លក់​រថយន្ត​អគ្គិសនី​នៅ​ន័រវែស​គឺ​មាន​ចំណែក​ ៤២% ហើយ​បើ​ ១០​ឆ្នាំ​មុន​វា​មាន​ចំណែក ១% ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​ន័រវែស​កំពុង​តែ​ខិតខំ​ខ្លាំង​បំផុត​ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ដំបូង​គេ ដែល​លែង​មាន​លក់​រថយន្ត​ដើរ​ដោយ​ថាមពល​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ។​ រថយន្ត​អគ្គិសនី​នៅ​ន័រវែស​មាន​ការ​លើក​លែង​ពិសេស​មិន​​យក​ពន្ធ​គ្រប់​ប្រភេទ​​ ខុស​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​។

ក្នុង​ចំណោម​រថយន្ត​ម៉ាស៊ីន​​ដែល​លក់​នៅ​ន័រវែស​កាល​ពី​ឆ្នាំ​មុន ​ក្នុង​នោះ​មាន ២០% ជា​រថយន្ត Hybrid សាក​ភ្លើង​បាន (PHEV) , មាន ៩% ជា​រថយន្ត​ Hybrid ធម្មតា និង​មាន ៨% ប៉ុណ្ណោះ​ជា​រថយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម