[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានតែងតាំងលោក José Munoz ជានាយកប្រតិបត្តិ (CEO) នឹងជាជនបរទេសដំបូងបង្អស់របស់ក្រុមហ៊ុនកាន់តំណែងនេះ សម្រាប់ជំរុញការលក់ម៉ាកយីហោនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជំនួសលោក លោក Chang Jaehoon ត្រូវបានតម្លើងឋានៈជាប្រធានក្រុមហ៊ុន Chairman Of Hyundai Group ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ តទៅ ។
លោក Munoz គឺជាជនជាតិអាមេរិក ហើយធ្លាប់ជានាយកសាកលក្រុមហ៊ុន Hyundai Motor ហើយបានដំណើរការ Genesis Motor North America តាំងពីឆ្នាំ ២០១៩។ មុនពេលធ្វើការនៅ Hyundai Group នាយកប្រតិបត្តិថ្មីបានកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុនផលិតរថយន្តដូចជា Nissan Motor, Toyota ជាដើម ។
ជាមួយគ្នានេះ អ្នកតំណាងក្រុមហ៊ុន Hyundai Motor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “លោក Munoz គឺជាបេក្ខជនដ៏ត្រឹមត្រូវក្នុងការដឹកនាំក្រុមហ៊ុននៅក្នុងទីផ្សារប្រកួតប្រជែងដ៏លំបាកនាពេលបច្ចុប្បន្ន” ។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តផ្លាស់ប្តូរនេះ ត្រូវបានធ្វើឡើងជាផ្នែកនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Hyundai ដើម្បីនាំក្រុមហ៊ុនរថយន្តទៅកាន់តែកៀកសហរដ្ឋអាមេរិក។ ការប្រកាសនេះក៏ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ក្រុមហ៊ុន Hyundai Group ក្នុងការយកឈ្នះលើរថយន្តថាមពលថ្មីនៅក្នុងទីផ្សារអន្តរជាតិទៀងផង ៕