ជោគជ័យខ្លាំង! Leapmotor ដាក់គោលដៅលក់រថយន្តរបស់ខ្លួនចំនួន ១លានគ្រឿង នៅក្នុងឆ្នាំ២០២៦

បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងការលក់រថយន្តរបស់ខ្លួន ដោយសម្រេចបាននូវប្រាក់ចំណេញសុទ្ធរហូតដល់ ៤,១៧លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន Leapmotor បានប្រកាសដាក់គោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេគឺបានគោលដៅលក់រថយន្តប្រចាំឆ្នាំរបស់ខ្លួនដល់ចំនួន ១លានគ្រឿង ឯណ្ណោះ នៅក្នុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងប្រវត្តិរបស់ក្រុមហ៊ុន Leapmotor ហើយ ដែលបានទទួលបានប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទី ១ បន្ទាប់ពីមានមានការខាតបង់ជាច្រើន ពោលគឺនៅក្នុងឆមាសទី១ កាលពីឆ្នាំមុន ពួកគេគឺបានខាតបង់ដល់ទៅ ៣០៧លានដុល្លារ ឯណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការលក់រថយន្តរបស់ក្រុមហ៊ុន Leapmotor នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះវិញ គឺសម្រេចបានដល់ទៅ ២២១ ៧០០គ្រឿង ឯណ្ណោះ ពោលគឺមានការកើនឡើងប្រហែល ១៦៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកការនាំចេញវិញ ក៏ទទួលបានការកើឡើងផងដែរ ពោលគឺមានចំនួន ២មុឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម