ឈ្មួញលក់ឡាន Toyota នៅអាមេរិក ក្នុងម្នាក់នឹងបាន GR Corolla តែ៣គ្រឿងប៉ុណ្ណោះ ព្រោះតែហេតុផលនេះ

ចាប់តាំងពីពេលដែលរថយន្ត Toyota GR Corolla បានបង្ហាញខ្លួនជាផ្លូវការមក មានការនិយាយអំពីវាជាច្រើន ព្រោះតែលក្ខណៈសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់វា។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងផលិតរថយន្ត GR Corolla សរុបត្រឹមតែ ៨ ៦០០ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក សម្រាប់ឆ្នាំដំបូង ហើយក្នុងនោះរួមបញ្ចូលទាំងម៉ូដែល GR Corolla Circuit Edition ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រុមហ៊ុន Toyota បានប្រាប់ថា រថយន្តចំនួន ៦ ៦០០ គ្រឿង នឹងត្រូវផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងរថយន្តចំនួន ២ ០០០ គ្រឿងផ្សេងទៀត សម្រាប់ពិភពលោកទាំងមូល។

អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថា “យើងទទួលស្គាល់ថា មានការរំភើបជាខ្លាំងចំពោះ GR Corolla ហើយអតិថិជនមានការអន្ទះសារ ចង់ក្លាយជាម្ចាស់រថយន្តម៉ូដែលថ្មីដំបូងគេ”។

អ្នកនាំពាក្យខាងលើបានបន្ថែមទៀតថា “មិនទាន់មានតម្លៃទេ… ខ្ញុំ​អាច​និយាយ​បាន​ថា ​គ្រប់​តំណាងចែក​ចាយ ​ត្រូវ​បាន​បែង​ចែក​ប្រហែល ៣ គ្រឿងម្នាក់ប៉ុណ្ណោះ ដោយសារតែមានឈ្មួញក្រុម Toyota ប្រហែល ១ ៥០០ នាក់ នៅទូទាំងសហរដ្ឋអាមេរិក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម