ញាក់សាច់! Mansory ចេញ Mercedes-AMG G 63 Gronos ថ្មី កម្លាំង ៨៥០សេះ ផលិត១០គ្រឿងគត់

Mansory ត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនមួយនៅអាល្លឺម៉ង់ ដែលតែងតែធ្វើការតុបតែងបន្ថែមលើរថយន្ត Mercedes-AMG G 63។

ថ្មីៗនេះក្រុមហ៊ុន Mansory បានបង្ហាញរថយន្ត Mercedes-AMG G 63 Gronos ស៊េរីឆ្នាំ២០២១ថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ គឺត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះមិនបានប្រកាសពីតម្លៃរបស់វាឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ចំណុចខុសគ្នាធំបំផុតនៃម៉ូដែល​ Gronos ឆ្នាំ២០២១ ថ្មីនេះ គឺការប្រើពណ៌ថ្នាំបៃតងចាស់ British Racing Green ព្រមទាំងការតុបតែងបន្ថែមនូវ Carbon Fiber នៅផ្នែកខាងក្រៅ ធ្វើឲ្យរថយន្ត SUVមួយនេះកាន់តែកាច។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺយ៉ាន់ Alloy ទំហំ ២៤អ៊ីញ។

រថយន្ត Mercedes-AMG G 63 Gronos ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ turbocharger V8 មានកម្លាំងរហូតដល់ទៅ ៨៥០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ 4MATIC AWD។

SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម