[បរទេស] ប៉ូលីស Polizia di Stato របស់ប្រទេសអ៉ីតាលី គ្រោងនាំយករថយន្ត Lamborghini Urus Performante ដ៏ពិសេសមួួគ្រឿងដើម្បីប្រើប្រាស់សម្រាប់ដើរល្បាត បេសកកម្មពិសេស រួមទាំងការដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់នៅក្នុងឆ្នាំក្រោយ ។
សម្រាប់រថយន្តត្រូវបានតុបតែងជាមួយរូបរាងស្អាតគួរឲ្យចាប់អារម្មណ៍ដែលរចនាដោយ Lamborghini Centro Stile ដែលរួមបញ្ចូលគ្នានៅតួខ្លួនពណ៌ខៀវ និងសតាមប្រពៃណីដែលប្រើដោយប៉ូលីសរអ៉ីតាលី ជាមួយនឹងក្រុមបីពណ៌ និងនិមិត្តសញ្ញារបស់ប៉ូលីសផងដែរ ។ លើសពីនេះ Urus ត្រូវបានបំពាក់ដោយរបារពន្លឺ LED នៅលើដំបូលដែលផ្តល់នូវការគ្របដណ្តប់ ៣៦០ ដឺក្រេ និងត្រូវបានបំពាក់ដោយសំឡងស៊ីរ៉ែនទៀតផង។
ចំពោះនៅផ្នែកខាងក្នុង ក៏បានត្រូវបានធ្វើឲ្យប្រសើរឡើង ដោយបានបំពាក់ប៉ូតុង switchgear ដ៏ពិសេស ប្រអប់ដែកការពារអាវុធ ម៉ូដែលនេះក៏មានកន្លែងផ្ទុកដ៏ពិសេសមួយផងដែរ ដែលផ្ទុកនៅឧបករណ៍បន្ទោរបង់ និងទូរទឹកកកចល័តសម្រាប់ដឹកជញ្ជូនសរីរាង្គទៀតផង។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦៥៧ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ All-wheel Drive អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ៣,៣ វិនាទី និងមាន top-speed ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ៕