ញាក់សាច់! ឡានអគ្គិសនី Zeekr 001 FR បំពាក់ម៉ូទ័រដល់ទៅ ៤ ឯកម្លាំងខ្លាំងជាង ១ ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Zeekr 001 FR ដែលមានកម្លាំងផុតលេខរបស់ក្រុមហ៊ុន និងជាគូរប្រជែងតបស់ Tesla Model S Plaid ដែលផលិតត្រឹមតែ ៩៩ គ្រឿងប៉ុណ្ណោះសម្រាប់នៅក្នុងទីផ្សារប្រទេសចិន ។

Zeekr 001 FR បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុបដល់ទៅ ១២៦៥ សេះ និងកម្លាំងរមួល ១២៨០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយៈពេល ២,៧ វិនាទី និងមាន top-speed ២៨០ គីឡូម៉ែត្រក្នុងម៉ោង ប្រភេទបើកបរប៉ុង ២ AWD ។ ថាមពលត្រូវបានផ្តល់ដោយកញ្ចប់អាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលបំពាក់នូវបច្ចេកវិទ្យា 800V និងបច្ចេកវិទ្យាដែលធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវដង់ស៊ីតេថាមពល ការសាយភាយកំដៅ និងសុវត្ថិភាព” ។ ក្រុមហ៊ុន​មិន​បាន​និយាយ​អំពី​ជួរ​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​ថ្ម​អាច​សាក​ពី ១០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល ១៥ នាទី​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅលើរចនានៅផ្នែកក្រៅម Zeekr អះអាង​ថា បំពាក់​ដោយ​តួខ្លួនធ្វើការពីកាបូន​ហ្វាយបឺរ ដែលជំនួយទៅដល់ប្រព័ន្ធ aerodynamic រួមមានកាងជ្រែកខ្យល់ផ្នែកខាងមុខ កាងផ្នែកចំហៀង កាង spoiler ខាងក្រោយ ត្រឡោកកញ្ចក់ និងបំពង់ស៊ីមាំងជាដើម ។ លើសពីនេះ បំពាក់ថាសកង់អាលុយមីញ៉ូមទំហំ ២២ អ៉ីញ ស្រោបដោយសំបកកង់ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Zeekr OS 5.0 ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ជាមួយប្រព័ន្ធ NPZ ដែលជាប្រព័ន្ធជំនួយការអ្នកបើកបររបស់ Zeekr ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម