[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling Motore បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Hongguang MINI Convertible ដែលជារថយន្តអគ្គិសនីខ្នាតតូចពិសេសបើកដំបូល។ ខណៈពេលនេះ ក្រុមហ៊ុនទទួលបានការកក់ទុកមុន ១០០ ០០០ គ្រឿង ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ជាមួយនឹងប្រកាសនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ។
រថយន្តអគ្គិសនី Wuling Hongguang MINIEV Convertible Edition មានប្រវែងតួខ្លួនសរុប ៣ ០៥៩ ម.ម ទទឹង ១ ៥២១ ម.ម កំពស់ ១ ៦១៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ។ រថយន្តនេះផ្តោតលើការរចនាដែលផ្តល់នៅភាពទាន់សម័យ លេចធ្លោជាមួយនឹងតួខ្លួនតូច ដោយមានបំពាក់ដោយប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខរាងអក្សរ Y, ឡូហ្គោ Wuling នៅចំកណ្តាល និងថាសកង់ទំហំធំ។
រីឯនៅផ្នែកខាងក្នុងវិញរប់សម៉ូដែលពិសេសនេះ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD, ដៃចង្កូតប្រភេទប្រភេទ ២ប្រឡោះ មានភ្ជាប់ដោយប៊ូតុងមុខងារ និងចង្កឹះលេខអេឡិចត្រូនិចជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងជម្រើសអាគុយលីចូមទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕