ក្រុមហ៊ុន Kia បានបង្ហាញចេញនូវរូបភាព Teaser និងវីដេអូខ្លីនៃការត្រៀមបង្ហាញខ្លួនជាផ្លូវការនៃរថយន្ត SUV ប្រើសប្រាស់អគ្គិសនី Niro ឆ្នាំ២០២២ ដែលត្រូវធ្វើទ្បើងនៅថ្ងៃទី២៥ ខែវិឆ្ឆិកានេះ ក្នុងកម្មវិធី Seoul Mobility Show នៅប្រទេសកូរ៉េខាងត្បូង។
តាមរយៈរូបភាព Teaser និងវីដេអូខ្លីនេះបានបង្ហាញអោយឃើញថា ផ្នែកខាងក្នុងនៃរថយន្ត Kia Niro ឆ្នាំ២០២២ ត្រូវបានឌីស្សាញថ្មីទៅលើតាប្លូ ព្រមទាំងបំពាក់ជាមួយអេក្រង់កម្សាន្តប្រភេទ Touch Screen ដែលត្រដៀងទៅនឹង Kia Sportageផងដែរ។ បន្ថែមជាមួយផ្នែកខាងក្រៅបំពាក់នូវអំពូល LED អមដោយភ្លើងពេលថ្ងៃ និងផ្នែកខាងក្រោយមានភ្លើងLED និងទ្បូហ្គោ Kia ដែលមានការយកលំនាំទៅតាមគំរូរថយន្ត HabaNiro កាលពីឆ្នាំ២០១៩ ដែលបានដាក់បង្ហាញនៅក្នុងទីក្រុង New York កន្លងទៅនេះ។
រថយន្ត Kia Niro ជំនាន់ទី ២ នេះត្រូវបានគេរំពឹងថានឹងផ្តល់នូវជម្រើសម៉ាស៊ីនប្រភេទ Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ ដែលមានន័យថាវាប្រហែលជានឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង E-GMP និងគ្រោងឆ្អឹង ICE platformផងដែរ៕