ក្រុមហ៊ុន Tesla បានប្រកាសឲ្យដឹងថា រោងចក្រ Gigafactory ថ្មី និងធំបំផុតរបស់ខ្លួន នឹងមានទីតាំងស្ថិតនៅក្រៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។
រោងចក្រថ្មីខាងលើនឹងមានទំហំ ៨១០ហិចតា ដែលលោក Elon Musk អះអាងថា នឹងបើកឲ្យសាធារណៈជនចូលទស្សនាផងដែរ។ អភិបាលរដ្ឋ Texas លោក Greg Abbott បានឲ្យដឹងថា រោងចក្រនោះនឹងបង្កើតការងារថ្មីយ៉ាងហោចណាស់ ៥ ០០០ការងារឯណោះ។
យោងតាមក្រុមហ៊ុន Tesla បានបង្ហាញថា រោងចក្រ Gigafactory ថ្មីតម្លៃ ១ពាន់លានដុល្លារខាងលើ នឹងត្រូវប្រើដើម្បីផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck ក៏ដូចជា SUV អគ្គិសនី Model Y ព្រមទាំង Model 3 និង រថយន្តដឹកទំនិញអគ្គិសនីធន់ធំ ផងដែរ៕