ដើម្បីអបអរសាទរខួប ៣៣ ឆ្នាំ ក្នុងប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា តូយ៉ូតា (ខេមបូឌា) បានផ្ដល់ជូនតម្លៃថ្មីលើរថយន្ដ ៤ម៉ូឌែលជូនប្រជាជនកម្ពុជា

បន្ទាប់ពីការចាក់គ្រឹះចាក់យ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា គិតមកទល់ឆ្នាំ ២០២៦នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចំណាយពេលអស់ ៣៣ឆ្នាំ នៅទីផ្សារប្រទេសកម្ពុជាក្នុងការការផ្ដល់ជូននូវរថយន្ដដែលមានគុណភាពខ្ពស់ រួមទាំងសេវាកម្មថែទាំប្រកបដោយទំនុកចិត្ត ជូនដល់ប្រជាជនកម្ពុជា។ សម្រាប់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានចក្ខុវិស័យវែងឆ្ងាយ ហើយមិនចង់ក្លាយត្រឹមតែជាក្រុមហ៊ុនលក់រថយន្ដនោះទេ ប៉ុន្តែពួកគេចង់ក្លាយជាក្រុមហ៊ុនមួយរួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។



ដោយឃើញថាសន្ទុះនៃការប្រើប្រាស់រថយន្តជាច្រើនរបស់ប្រជាជនកម្ពុជាកើនឡើងជារាល់ថ្ងៃគួរឱ្យកត់សម្គាល់ Toyota Cambodia បានប្ដេជ្ញាចិត្តធ្វើការផ្តល់ជូនតម្លៃថ្មីជាតម្លៃពិសេស ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ ការផ្តល់ជូនតម្លៃពិសេសតែចំពោះម៉ូឌែលដែលកំពុងពេញនិយមមានដូចជា៖ Toyota Raize, Toyota Wigo, Toyota Veloz និង Toyota Yaris Cross ហាយប្រ៊ីដ និង សាំង។ តម្លៃដែលផ្តល់ជូនលម្អិតនៅខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Toyota Raize តម្លៃថ្មី 23,900$

  • Toyota Wigo តម្លៃថ្មី 15,900$

  • Toyota Veloz តម្លៃថ្មី 29,900$


  • Toyota Yaris Cross ប្រភេទសាំងតម្លៃថ្មី 29,900$

  • Yaris Cross HEV តម្លៃថ្មី 36,900$



ទន្ទឹមនឹងការផ្តល់ជូននូវតម្លៃកាន់តែប្រសើរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តរក្សានូវគុណតម្លៃស្នូលដែលអតិថិជនតែងតែផ្តល់ទំនុកចិត្តជាដរាបមក ហើយនៅតែប្តេជ្ញារក្សានូវ គុណភាព (Quality), ភាពធន់ (Durability), សុវត្ថិភាព (Safety), តម្លៃលក់បន្ត (Resale Value) និងសេវាកម្មថែទាំដ៏ល្អឥតខ្ចោះជូនអតិថិជន។

ហេតុផលបន្ថែមនៅពីក្រោយនេះ មិនមែនគ្រាន់តែជាការកែសម្រួលតម្លៃថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន តូយ៉ូតា ចំពោះទីផ្សារកម្ពុជា។


យ៉ាងមិញក្នុងឱកាសគម្រប់ខួប ៣៣ ឆ្នាំ ក្នុងប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាជាការតបស្នង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានមោទនភាពក្នុងការប្រកាសនូវចក្ខុវិសយ និងគោលដៅយុទ្ធសាស្ត្រថ្មី ដើម្បីបន្តរួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះដែរ កន្លងមកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តែងតែចូលចំណែកជាច្រើនក្នុងការងារសង្គម ហើយកាលពីពេលថ្មីៗនេះពួកគេក៏បានប្រគល់នូវរថយន្ដ Toyota Hiace ចំនួន៣គ្រឿង ទៅកាន់មន្ទើរពេទ្យ ៣ផ្សេងគ្នា ដោយក្នុងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរនិងមន្ទីរបេះដូងជប៉ុន។ ការសម្រេចផ្ដល់ជូននេះគឺដើម្បីជួយសម្រួលដល់ផ្នែកមធ្យោយបាយធ្វើដំណើររបស់មន្ទីរពេទ្យ ក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា។

ជាចុងក្រោយសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់៖

ផ្នែកលក់អនឡាញ៖ 017 333 503 / 086 333 503 / 017 222 408 / 017 222 439

សាខាទឹកថ្លា៖ 017 222 524 / 017 222 829 / 017 222 955

សាខាទួលសង្កែ៖ 017 333 011

សាខាមានជ័យ៖ 017 222 389

សាខាខេត្តសៀមរាប៖ 017 222 557

សាខាខេត្តបាត់ដំបង៖ 017 333 241

សាខាខេត្តក់ពង់ចាម៖ 017 222 049

ផ្នែកលក់ក្រៅ៖ 017 222 407 / 017 222 386 / 017 222 937

ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 017 333 609 / 017 222 437 

ផ្ទាំងផ្សាយពាណិជ្ជកម្ម