
[ប្រទេសចិន] ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិន (MIIT) បានចេញផ្សាយសេចក្តីព្រាងច្បាប់ថ្មី “តម្រូវការបច្ចេកទេសសម្រាប់សុវត្ថិភាពនៃដៃទ្វារថយន្ត” សម្រាប់មតិសាធារណៈ សម្រាប់ការកែលម្អរ និងការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនផលិតរថយន្តសម្រាប់រថយន្តអគ្គិសនី ទៅលើការរចនាអ្វីមួយដែលសាមញ្ញ ប៉ុន្តែចាំបាច់និងសុវត្ថិភាព ជាក់ស្តែងដូចជាដៃទ្វារថយន្តតែម្តង។
ក្នុងនោះតម្រូវការសំខាន់ៗនៅក្នុងសេចក្តីព្រាងដែលបានចេញផ្សាយនោះរួមមាន:
- ទ្វារទាំងអស់ (មិនរាប់បញ្ចូលទ្វាឃ្លុបក្រោយ) ត្រូវមានចំណុចចាប់ខាងក្រៅដែលមានមុខងារបើកដោយប្រព័ន្ធមេកានិច (mechanical release)។
- ក្នុងករណីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការឆេះទ្វារដែលមិនទាន់ប៉ះពាល់ ត្រូវតែអាចបើកបានតាមរយៈចំណុចចាប់ខាងក្រៅ ដោយមិនចាំបាច់ប្រើឧបករណ៍។
- ចំណុចចាប់ខាងក្រៅត្រូវប្រឡោះសមរម្យសម្រាប់ប្រើប្រាស់ដែលមានទំហំអប្បបរមា ៦០ម.ម × ២០ម.ម x ២៥ម.ម ទោះបីជាទីតាំងនៃចំណុចចាប់នោះនៅទីតាំងណាក៏ដោយ។
- ទ្វារនីមួយៗត្រូវមានចំណុចចាប់ខាងក្នុងដែលមានសមត្ថភាពបើកដោយប្រព័ន្ធមេកានិច ដោយមិនចាំបាច់ប្រើឧបករណ៍ខាងក្រៅ
- ប្រសិនបើមានការដំឡើងចំណុចចាប់ខាងក្នុងដោយថាមពលអេឡិចត្រូនិច ត្រូវផ្តល់ជម្រើសបម្រុងមួយទៀតដែលអាចបើកដោយប្រព័ន្ធមេកានិច ផងដែរ
- ចំណុចចាប់ខាងក្នុងត្រូវមានការរកឃើញងាយ និងច្បាស់ ព្រមទាំងត្រូវមានទីតាំងប្រហែល ៣០០ មីលីម៉ែត្រពីស៊ុមទ្វារ ហើយត្រូវមានទីតាំងជាក់លាក់ជាប់នឹងទីតាំងនៃកៅអី។
ជាមួយគ្នានេះ ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់ ដៃទ្វាលឹបចូលក្នុង (Flush Door) អាចនឹងត្រូវបានដកចេញពីរថយន្តអគ្គិសនីម៉ូឌែលក្រោយៗ រួមជាមួយការបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន ត្រូវគិតគូរឡើងវិញនូវការរចនាដៃទ្វាថ្មីសម្រាប់ឡានអគ្គិសនីរបស់ពួកគេផងដែរ៕