[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ជាក់ថាអតិថិជនដែលធ្វើការបញ្ជាទិញទុកមុននៃរថយន្ត Honda HR-V និង Vezel ចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ តទៅអាចទទួលយករថយន្តរបស់ខ្លួនយ៉ាងហោចណាស់ ៤ ខែឬ ១ ឆ្នាំទៀតដោយសារបញ្ហាកង្វះបន្ទះឈីប។ ហើយបច្ចុប្បន្នរថយន្តម៉ូឌែលនេះត្រូវបានផលិតនៅរោងចក្រ Suzuka ។
សម្រាប់ក្រុមហ៊ុន Honda បានផ្តល់ជូនព័ត៌មានលម្អិតអំពីពេលវេលាដឹកជញ្ចួនសម្រាប់ម៉ូឌែលនីមួយៗរួមមាន៖ ពេលវេលាដឹកជញ្ជូនសម្រាប់ម៉ូឌែលម៉ាស៊ីនសាំងត្រូវចំណាយពេលប្រហែល ៤ ខែ eHEV ចំណាយពេល ៦ ខែ ឬច្រើនជាងនេះលើសពីមួយឆ្នាំហើយ។
សូមបញ្ជាក់ថាបច្ចប្បន្ននេះរថយន្ត Honda HR-V និង Vezel បានបន្តលក់នៅក្នុងប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៣ មេសា ឆ្នាំ២០២១ ជាមួយនឹងការលក់បាន ៣២,៥៦៦ គ្រឿង ក្នុងពាក់កណ្តាលឆ្នាំទី២ និងលក់ជាមធ្យមប្រចាំខែលើសពី ៥,៤០០ គ្រឿង ៕
ប្រភព៖ sanook