ក្រុមហ៊ុន Jaguar Land Rover បានប្រកាសពីគម្រោងចង់កាត់បន្ថយបុគ្គលិក ១ ១០០នាក់ចេញ ដើម្បីជួយសម្រួលដល់ផ្នែកហរិញ្ញវត្ថុ ដែលទទួលរងគ្រោះដោយសារតែជំងឺកូវីដ១៩។
ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសនេះបានរាយការណ៍ថា ខ្លួនខាតបង់អស់ចំនួន ៥៣១លានដុល្លារក្នុងឆ្នាំនេះ បន្ថែមពីលើការខាតបង់ ៦២៩លានដុល្លារ កាលពីឆ្នាំមុន។
គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុនខាងលើបានកាត់បន្ថយបុគ្គលិកចំនួន ៥ ០០០នាក់រួចមកហើយ ដូច្នេះបើថែម ១ ១០០នាក់ទៀត សរុបស្មើ ៦ ១០០នាក់។
ទោះជាយ៉ាងណា Jaguar Land Rover ក៏បានឲ្យដឹងដែរថា ខ្លួនទទួលបានការបញ្ជាទិញរថយន្ត Land Rover Defender សរុប ២២ ០០០គ្រឿងរួចមកហើយ ដែលម៉ូដែលនេះក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា នឹងលក់បានច្រើន៕