ស្របពេលដែលម្នាក់ៗមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើរថយន្ត Ford Bronco ហើយម៉ូដែល First Edition ក៏ត្រូវបានកក់គ្មានសល់នោះ ស្រាប់តែមានរថយន្តចិន Wey SUV បានបង្ហាញរូបរាងផ្នែកមួយចំនួននៃរថយន្តរបស់ខ្លួនដែលនឹងមកដល់ក្នុងពេលខាងមុខផងដែរ។
ជាក់ស្តែង Wey SUV ក៏បានធ្វើការចម្លងតាមរថយន្ត Jeep Wrangler ផងដែរ ហើយធ្វើការបង្ហាញចង្កៀងផ្នែកខាងមុខ ដូចទៅនឹងរថយន្ត Ford Bronco។
បើនិយាយទៅចិនល្បីខាងចម្លង មិនថាតែវិស័យយានយន្តទេ តែនៅគ្រប់វិស័យតែម្តង។ ជាក់ស្តែងដូចនឹងរថយន្ត Landwing X7 របស់ចិនក្នុងឆ្នាំ២០១៤ ដែលបានចម្លងតាមរថយន្ត Range Rover Evoque ដូចគ្មានសល់។ ហើយពេលនោះក្រុមហ៊ុន Land Rover ក៏បានប្តឹង Landwing ហើយឈ្នះដោយជោគជ័យផងដែរ។
យើងរង់ចាំមើលថារថយន្ត Wey SUV ចេញមកជាផ្លូវការថាតើនឹងដូចរថយន្តរបស់ Ford Bronco ឬយ៉ាងណា ហើយពេលនោះប្រសិនបើក្រុមហ៊ុនទាំង ២ Ford និង Jeep ចាប់ដៃគ្នាប្តឹងវិញមិនដឹងជាល្អមើលយ៉ាងណាទេ។