[បរទេស] យោងតាមសារព័ត៌មាន Carscoop បានឲ្យដឹថា តម្លៃរថយន្តមួយទឹកនៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះគឺធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនរួមទាំងប្រភេទប្រើសាំង អគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ Hybrid ផងដែរ។
ក្នុងឆ្នាំ ២០២២-២០២៣ រថយន្តអគ្គិសនីមានតម្លៃលក់ប្រហែល ៤៥ ៣១១ ដុល្លារ ប៉ុន្តែនៅឆ្នាំនេះ រថយន្តមួយទឹកមានតម្លៃជាមធ្យមមានចាប់ពី ៣១ ០០០ ដុល្លារប៉ុណ្ណោះ ។ លើសពីនេះ រថយន្តប្រើ Plug-in hybrid ក៏មានការធ្លាក់ចុះតម្លៃរហូតដល់ ៣១,៨% ខណៈរថយន្តប្រភេទ Hybrid ក៏បានធ្លាក់ចុះប្រហែល ៦,៥% បើធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះ ការវិភាគរបស់គេហទំព័រ IseeCar លើរថយន្តចំនួន ១,៨ លានគ្រឿងនៅលើទីផ្សារមួយទឹករបស់សហរដ្ឋអាមេរិកបង្ហាញថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២-២០២៣ តម្លៃជាមធ្យមរបស់រថយន្តមួយទឹកគឺមានការធ្លាក់ចុះយ៉ាងខ្លាំង។
សម្រាប់ក្រុមរថយន្តដែលមានដាក់រថយន្តមួយដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនៅសហរដ្ឋអាមេរិករួមមានឈ្មោះល្បីៗជាច្រើនដូចជា Tesla Model X, រថយន្តអគ្គិសនីសុទ្ធ Hyundai Kona និង Mercedes-Benz CLS ខណៈ Chevorlet Bolt EV ដែលបានធ្លាក់ចុះប្រហែល ៣០,៤% ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Tesla ជាក្រុមហ៊ុនរថយន្តមានការធ្លាក់ចុះតម្លៃខ្ពស់បំផុតព្រោះតម្លៃរថយន្តថ្មីរបស់ក្រុមហ៊ុននេះតែងតែថ្លៃបើធៀបនឹងគូប្រជែងរបស់ខ្លួន ៕