តាមរយៈរូបភាពប៉ាតង់នេះ Honda CR-V មានការរចនារូបរាងស្រដៀងទៅនឹង HR-V របស់អឺរ៉ុប

[ទីផ្សារបរទេស] កាលពីឆ្នាំមុន កន្លងទៅ មានការប្រទះឃើញនៅរូបភាពលើកដំបូងនៃរថយន្ត Honda CR-V ជំនាន់ទីប្រាំមួយដែលគ្រោងនឹងមកដល់នាពេលខាងមុខ។ ខណៈពេលនេះការគំនូរប៉ាតង់ថ្មីមួយដែលបង្ហាញលើអ៊ីនធឺណិតផ្តល់ឲ្យយើងឃើញនៅរូបរាងដ៏ល្អបំផុតនៅការរចនាផ្នែកខាងក្រៅនៃរថយន្ត SUV របស់ជប៉ុននេះ។

រូបភាព​ដែល​បង្ហាញ​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ Facebook ដោយ​អ្នក​ប្រើគណនីឈ្មោះថា Vanhoe Rage ដែល​អះអាង​ថា​គាត់​បាន​រក​ឃើញ​រូបភាពនេះ​នៅ​លើ​គេហទំព័រ​ប៉ាតង់។ នេះទំនងជាករណីនេះចាប់តាំងពីការរចនាត្រូវគ្នាយ៉ាងជិតស្និទ្ធទៅនឹងគំរូបិទបាំងតួខ្លួនដែលត្រូវបានគេប្រទះឃើញកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត CR-V ថ្មីទទួលបានការឌីស្សាញនៅចង្កៀងមុខ LED ស្លីមជាងមុន ដែលភ្ជាប់ជាមួយប៉ាណាមុខធំរាងសំណាញ់។ ក្នុងនោះដែរ កញ្ចក់មើលក្រោយត្រូវបានផ្លាស់ប្តូរទៅជាប់នៅលើទ្វារជាប់ A-pillar ដូចជំនាន់ទី ៤ ដែលជួយឲ្យអ្នកបើកបរមើលឃើញទិដ្ឋភាពកាន់តែច្បាស់ ទ្វារខាងក្រោយក៏ត្រូវបានធ្វើឱ្យធំជាងមុនផងដែរ។

ខណៈផ្នែកខាងក្នុងត្រូវបានគេរំពឹងថានឹងត្រូវបានកែលម្អជាមួយនឹងការបន្ថែមជាមួយកុងទ័របង្ហាញឌីជីថលថ្មី និងអេក្រង់កំសាន្ត touchscreen ធំជាងមុន។ ការរចនាទំនងជានឹងយកលំនាំតាមតិចតួចបំផុតដូចទៅនឹងរថយន្ត Civic និង HR-V ខណៈពេលដែលប្រព័ន្ធសុវត្ថិភាពនឹងត្រូវបានអភិវឌ្ឍជាមួយនឹង Honda Sensing ចុងក្រោយបង្អស់ហើយរថយន្តនេះទំនងជាមានជម្រើសកៅអីបីជួរផងដែរ។

Honda CR-V ត្រូវបានបញ្ចេញនៅក្នុងឆ្នាំ ២០១៦ និងទទួលបានការកែប្រែមុខមាត់ថ្មីនៅឆ្នាំ ២០២០។ ខណៈពេលដែលយើងមិនមានព័ត៌មានណាមួយអំពីការប្រើប្រាស់នៅគ្រោងឆ្អឹងប្រភេទណាទេ។ សម្រាប់ផ្នែកម៉ាស៊ីនវិញ ទំនង​ជា​នឹង​ត្រូវ​បាន​ទទួលបានការអភិវឌ្ឍមួយ​ចំនួន​រួម​មាន​ម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged និង hybrid e:HEV ដែល​រួម​បញ្ចូល​ម៉ាស៊ីនចំណុះ ២,០ លីត្រ​ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ពីរជាដើម។

ទន្ទឹមនឹងនេះ Honda CR-V ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២២ ជាមួយនឹងការចេញលក់នៅលើទីផ្សារនៅដើមឆ្នាំ ២០២៣។ ក្នុងនោះដែរ រថយន្ត Honda HR-V ជំនាន់ថ្មីនៅអាមេរិក និងអឺរ៉ុប មានភាពខុសគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម