នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានធ្វើការប្រកាសតម្លៃថ្មី ដោយយោងទៅតាមសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធថ្មី។ នៅក្នុងនោះដែរ ក្រុមហ៊ុនក៏មានការកែប្រែតម្លៃថ្មីទៅលើប្រភេទរថយន្តមួយចំនួនផងដែរ តែទោះយ៉ាងណា យើងក៏មិនទាន់ដឹងថានឹងមានការកែសម្រួលទៅលើរថយន្តថ្មីណាមួយឡើយ។
យោងតាមតារាងសង្ខេបរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អត្រាពន្ធថ្មីបានធ្វើការកែសម្រួលទៅលើប្រភេទរថយន្ត ៤ ប្រភេទដូចជា៖
- រថយន្តប្រភេទគ្រួសារ
- រថយន្តអគ្គិសនីសុទ្ធ
- រថយន្តដឹកទំនិញ
- រថយន្តបែន រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀត។
ខាងក្រោមនេះជាសេចក្តីប្រកាស៖
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមហ៊ុនផ្ទាល់ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។
ខាងក្រោមនេះជាការបង្ហោះរបស់ក្រុមហ៊ុន៖