ឧស្សាហកម្មយានយន្តក្នុងស្រុក៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្លូវការបានធ្វើការប្រកាសម៉ាកសញ្ញានាំចូលផ្តាច់មុខលើគ្រឿងបន្លាស់ និងរថយន្តចំនួន ១៩ម៉ូឌែល ដែលមានដូចជា៖ RAIZE, PRIUS, COROLLA CROSS, ALPHARD, RUSH, WIGO, VIOS, TOYOTA AVANZA, TOYOTA MAJESTY, TOYOTA INNOVA, RAV4, LANDCRUISER PRADO, FORTUNER មានសុពលភាពដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ និង COROLLA, HIACE, COASTER, LANDCRUISER, HILUX, CAMRY មានសុពលភាពដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិមុនកាលផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ដែលជាម្ចាស់ម៉ាក។
នេះគឺជាការទទួលស្គាល់សារជាថ្មី នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក TOYOTA នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយ ក្រសួងពាណិជ្ជកម្ម។
ការទទួលស្គាល់នេះ នឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ នូវផលិតផលដែលផ្គត់ផ្គង់ដោយ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនមេ TOYOTA MOTOR CORPORATION ដែលបានផលិតរថយន្តឡើងស្របតាមស្ថានភាពផ្លូវ និងប្រេង(សាំងឬម៉ាស៊ូត) កំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អែកទៅលើមជ្ឈដ្ឋានប្រើប្រាស់ និងសុវត្ថិភាពជាចំបង។
សម្រាប់ពត៌មានបន្ថែមសូមពិនិត្យសេចក្តីប្រកាសដូចខាងក្រោម៖