តើការបញ្ចុះតម្លៃច្រើនពេក អាចប៉ះពាល់ដល់រូបភាពរបស់យីហោរថយន្តដែរឬទេ?

ត្រីមាសទី ៤នៃរៀងរាល់ចុងឆ្នាំភាពច្រើនតែងជារដូវកាលកំពូលនៃប្រម៉ូសិន។ ចាប់ពីពិធីបុណ្យជាតិដូចជាបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូករហូតដល់បុណ្យអន្តរជាតិដូចជាបុណ្យណូអែល ឬBlack Fridayក៏ដោយ ក៏មានយីហោម៉ាកល្បីៗ បាននាំមកនូវការផ្សព្វផ្សាយដ៏អស្ចារ្យបំផុតពីផលិតផលរបស់ពួកគេ។ វារឹតតែខ្លាំងនៅឆ្នាំនេះជាមួយស្ថានភាព កូវីដ១៩ (Covid-19)។

ខណៈពេលដែលយីហោខ្លះបានរក្សាតម្លៃរបស់ខ្លួនក្នុងតម្លៃមួយសមរម្យពេញមួយឆ្នាំដូចជា ក្រុមហ៊ុនToyota និង MG ហើយយីហោផ្សេងទៀតផ្តល់នូវការបញ្ចុះតម្លៃមិនគួរឱ្យជឿ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត Peugeot បានបញ្ចុះតម្លៃទៅលើរថយន្តប្រភេទSUVរបស់ពួកគេប្រមាណ ១០ ០០០ដុល្លារ ពេញមួយឆ្នាំ​ ហើយថ្មីៗនេះក្រុមហ៊ុនរថយន្ត Mazda បានបង្ហាញពីប្រម៉ូសិនរបស់គេដែលមានការបញ្ចុះតម្លៃចំនួន ២០ ០០០ដុល្លារលើរថយន្តប្រភេទSUVធំរបស់ពួកគេ។

ការបញ្ចុះតម្លៃមានឥទ្ធិពលវិជ្ជមានក្នុងរយៈពេលខ្លីដោយសារអតិថិជនរត់រកក្រុមហ៊ុនដែលបានបញ្ចុះតម្លៃ ដើម្បីទទួលបានប្រាក់ចំណេញពីការផ្សព្វផ្សាយទាំងនោះ ប៉ុន្តែចុះអតិថិជនដែលបានទិញរថយន្តក្នុងតម្លៃពេញ… អារម្មណ៍ដែលបង្ហាញដោយអតិថិជនដែលបានឆ្លៀតឱកាសក្នុងការទិញរថយន្តក្នុងតម្លៃពេញ ១០០%នៃតម្លៃរថយន្តប្រាកដណាស់វានឹងមានផលប៉ះពាល់ដល់ការជឿទុកចិត្តរបស់ពួកគេលើយីហោនោះនៅពេលពួកគេឃើញរថយន្តត្រូវបានគេបញ្ចុះជិត ២០%។
លោក Elon Musk, ស្ថាបនិកនៃក្រុមហ៊ុនTeslaបានពន្យល់ថា “រថយន្តគួរតែត្រូវបានលក់ក្នុងតម្លៃសមរម្យតែមួយហើយរាល់និយោជិកដែលផ្តល់នូវការបញ្ចុះតម្លៃខ្លាំងពេកសម្រាប់រថយន្តរបស់ពួកគេ នោះនឹងត្រូវទទួលរងផលប៉ះពាល់!”។

ពេលខ្លះគោលការណ៏នៃតម្លៃថ្មីធ្វើឱ្យយល់បាននៅពេលបរិមាណនាំចូលកាន់តែច្រើន នោះតម្លៃថោកដែលគេបង់ឱ្យក្រុមហ៊ុនផលិតរថយន្តដែលនឹងឆ្លុះបញ្ចាំងនៅក្នុងតម្លៃចុងក្រោយសម្រាប់អ្នកប្រើប្រាស់។ ទោះយ៉ាងណាក៏ដោយប្រសិនបើការបញ្ចុះតម្លៃនេះមានចំនួនរាប់ពាន់ដុល្លារដូច្នេះគោលការណ៏នៃតម្លៃដើមពីយីហោអាចត្រូវបានសាកសួរដោយអតិថិជនដែលបានទិញក្នុងម្លៃពេញរបស់ពួកគេ ហើយអាចប៉ះពាល់ដល់ការកោតសរសើររបស់ម៉ាកយីហោរថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម